ទំព័រដើម

bat cambodia - បទបញ្ញត្តិគ្រប់គ្រងថ្នាំជក់

 
 

Regulation

         ផលិតផលថ្នាំជក់​គឺពិតជា​នាំមក​នូវគ្រោះថ្នាក់​ដល់ សុខភាព​ដូច្នេះ​យើង​មានទស្សនៈ​យល់ស្រប​ជាមួយ​នឹងការអនុម័ត​បទបញ្ញត្តិ​ផ្សេងៗ​សំរាប់​ការគ្រប់គ្រង​លើផលិតផល​ថ្នាំជក់​តាមមធ្យោបាយ​ដែលសមស្រប​បំផុត។ យើងប្រកាន់​គោលជំហរ​ច្បាស់លាស់​ក្នុងការសហការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការអនុវត្តន៏​ច្បាប់​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

        
ការប្រើប្រាស់​ផលិតផល​ថ្នាំជក់ បង្ក​អោយមាន​ហានិភ័យ​ដល់សុខភាព​ពិតប្រាកដ​ដូច្នេះ​ក្រុមហ៊ុន​ថ្នាំជក់ ​អង់គ្លេស អាមេរិកាំង​ កម្ពុជា​ គាំទ្រ​យ៉ាងពេញ​ទំហឹង​នូវការអនុម័ត​បទបញ្ញត្តិ​ដ៏សមរម្យ​និងប្រកប​ដោយតុល្យភាព​សំរាប់គ្រប់គ្រង​លើ​ឧស្សាហកម្ម​ថ្នាំជក់​ ក្នុងគោលដៅ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ផ្សេងៗ​ដល់សុខភាព​សាធារណៈ។​លើសពីនេះ​យើងសូម​បង្ហាញនូវឆន្ទៈ​គាំទ្រ​ដល់តួនាទី​របស់​ឧស្សាហកម្ម​ថ្នាំជក់​ជាផ្នែកមួយ​ក្នុងការ​ធ្វើឱ្យចំណូល​ថវិការ​ជាតិ​មានការ​កើនឡើង​តាមរយៈ​ការធានា​បាន​នូវការបង់​ពន្ធ​លើអាករ​ពិសេស​ បូករួម​ទាំង​ពន្ធ​ដែលពាក់ព័ន្ធ​ផ្សេងៗ​ទៀត។​

        យើង​ប្តេជ្ញា​ធានា​ឱ្យបាន​ថាគោលការណ៍​ស្តីអំពី​ទំនួលខុសត្រូវ​លើសង្គម​សាជីវកម្ម​ត្រូវបាន​អនុវត្ត​នៅគ្រប់សកម្មភាព​នៃ​ការ​ធ្វើ​អាជីវកម្ម​​របស់​ក្រុមហ៊ុន​យើង។​